នៅថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំនិស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៣
ទៅចុះកម្មសិក្សាស្រាវជ្រាវនៅតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ខេត្តសៀមរាប រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកក្កដា ឆ្នាំ២០២៤។
ការចុះកម្មសិក្សានេះ ធ្វើឡើងស្របតាមកម្មវិធីអប់រំនៃជំនាញស្ថាបត្យកម្ម និងស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់មហាវិទ្យាល័យ ដោយបានផ្តោតជាសំខាន់ទៅលើការអនុវត្តជាក់ស្តែងរបស់និស្សិតនៅតាមទីវាល ក្នុងនោះដែរយើងបានជ្រើសរើសយក «ប្រាសាទព្រហ្មកិល» ដែលស្ថិតនៅក្នុងបរិវេណប្រាសាទអង្គរវត្ត សម្រាប់ធ្វើជាឧទាហរណ៍បង្រៀននិស្សិតឱ្យអនុវត្តជាក់ស្តែង។
និស្សិតជំនាញស្ថាបត្យកម្មចុះកម្មសិក្សាទៅកាន់តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ខេត្តសៀមរាប
ផ្សាយនៅ ខែកក្កដា 17, 2024