ថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការណ៍ UICC បានសហការជាមួយសហគ្រិនខ្មែរ បានរៀបចំសិក្ខាសាលាស្ដីពី “សហគ្រិនមហាវិទ្យាល័យ សាកលវិទ្យាល័យជាតិបាត់ដំបង UniPreneurNUBB” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីដាក់ឱ្យដំណើរការនៃ “កម្មវិធីបណ្តុះបណ្តាលគម្រូអាជីវកម្ម និងការអភិវឌ្ឍផលិតផលថ្មី” ដើម្បីពង្រឹងសមត្ថភាពក្នុងការបង្កើតម៉ូឌែលអាជីវកម្ម និងសមត្ថភាពអភិវឌ្ឍន៍ផលិតផលថ្មីឱ្យនិសិ្សតអាចបង្កើតជា Startup ចេញពីសាកលវិទ្យាល័យជាតិបាត់ដំបង និងដើម្បីកសាងសមត្ថភាពគ្រប់គ្រង និងសមត្ថភាពបច្ចេវិទ្យាទៅសហគ្រាសដើម្បីពង្រីកអាជីវកម្មនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។
សិក្ខាសាលាស្ដីពី៖ “សហគ្រិន មហាវិទ្យាល័យ សាកលវិទ្យាល័យជាតិបាត់ដំបង UniPreneurNUBB”
ផ្សាយនៅ ខែកក្កដា 16, 2024