អគារពិសោធន៍ STEM ដែលស្ថិតក្រោមគម្រោងកែលម្អឧត្តមសិក្សា (HEIP) បានសាងសង់រួចរាល់ និងកំពុងបំពាក់ឧបករណ៏បច្ចេកទេសពិសោធន៍នៅតាមបន្ទប់ពិសោធន៍នីមួយៗ មានដូចជាសំណង់ស៊ីវិល(CE), ព័ត៌មានវិទ្យា (IT Lab), អេឡិចត្រូនិក និងប្រព័ន្ធស្វ័យប្រវត្តិកម្ម (EEA), ជាលិកាវប្បកម្ម (Plant Tissue Culture Lab), កែច្នៃអាហារ (Food Processing Lab), វិទ្យាសាស្រ្តសត្វ (Animal Science Lab) -ល-។ អគារនេះស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង មានកម្ពស់៣ជាន់ និងមានបន្ទប់ពិសោធន៍ចំនួន១៦បន្ទប់ និងបន្ទប់ការិយាល័យចំនួន៦បន្ទប់ សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងចូលរួមចំណែកក្នុងការលើកស្ទួយផ្នែកឧស្សហកម្ម ផលិតកម្ម និងកំណើតសេដ្ឋកិច្ចនាពេលអនាគត ដែលផ្សារភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *