នៅក្នុងបរិវេណកសិដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្មរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានទំហំ១៨ហិកតា ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥ ភូមិស្រះកែវ ឃុំអូរសណ្តាស់ ប្រមាណ១៥គីឡូម៉ែត្រពីក្រុងបាត់ដំបង បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យស្នាក់នៅ ស្រាវជ្រាវ និងធ្វើការពិសោធន៍នានាពាក់ព័ន្ធវិស័យកសិកម្ម វារីវប្បកម្ម និងវិទ្យាសាស្រ្តាសត្វនៅទីវាលជាក់ស្តែង។














