កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យកិច្ចការនិស្សិតបានរៀបចំ ពិធីស្ដីពី ការជួបជុំសមាគមអតីតនិស្សិត សមាគមនិស្សិតកំពុងសិក្សា និងការប្រកាសសមាសភាពសមាគមអតីតនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងដើម្បីប្រកាសសមាសភាពសមាគមអតីតនិស្សិត គៀងគរបង្កើតបណ្តាញទំនាក់ទំនង និងការចែករំលែកបទពិសោធរបស់សមាគមអតីតនិស្សិតទៅដល់សមាគមនិស្សិតដែលកំពុងសិក្សា។ ជាពិសេសរៀបចំបណ្តាញសម្រាប់ចូលរួមបម្រើ និងជួយអភិវឌ្ឍន៍ដល់សង្គម។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *