នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និស្សិតដេប៉ាតឺម៉ង់ភាសាថៃ ចំនួន២២នាក់នៃវិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួម “ទិវាកវីស៊ុនថនភូ” លើកទី៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមការឧបត្ថម្ភរបស់ស្ថានទូតព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ផងដែរថា ដេប៉ាតឺម៉ង់ភាសាថៃទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។ ក្រៅពីការសិក្សាក្នុងថ្នាក់រៀនជាមួយគ្រូជំនាញ កម្មវិធីអប់រំក៏មានបញ្ចូលផងដែរនូវការចុះទស្សនកិច្ចសក្សា ហត្ថការការងារជាក់ស្តែងនៅតាមស្ថាប័នរដ្ឋ និងឯកជន ជាពិសេសគឺនៅតាមក្រុមហ៊ុនថៃធំៗ ផ្ទាល់តែម្តង។ ក្រោយបញ្ចប់ការសិក្សាជំនាញភាសាថៃ និស្សិតអាចបំពេញការងារនៅតាមក្រុមហ៊ុនថៃធំៗដែលមានប្រាក់បៀវត្សខ្ពស់ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងថៃ។







