ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃវិទ្យាស្ថានភាសាបរទេស សូមអបអរសាទរ និស្សិតជំនាញអក្សរសាស្ត្រកូរ៉េ ឆ្នាំទី៣ ចំនួន២រូបគឺ កញ្ញា ញឹប សុដានីន និងកញ្ញា ស៊ុ ស្រីរដ្ឋ ដែលទទួលបានជ័យលាភីលេខ២ និង៣ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងកម្មវិធី “ប្រកួតនិយាយ និងសរសេរភាសាកូរ៉េប្រចាំឆ្នាំ២០២៤” រៀបចំឡើងដោយវិទ្យាស្ថានសេជុងប្រចាំទីក្រុងភ្នំពេញកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។ ដេប៉ាតឺម៉ង់ភាសាកូរ៉េ របស់វិទ្យាស្ថានភាសាបរទេសទទួលបានការឧត្តម្ភគាំទ្រពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) លើផ្នែកសម្ភារៈបរិក្ខា បច្ចេកទេស ជាពិសេសគឺគ្រូបង្រៀនជនជាតិកូរ៉េតែម្តង។ ដូច្នេះហើយទើបដេប៉ាតឺម៉ង់ភាសាកូរ៉េតែងរក្សាបាននូវគុណភាព និងកិត្យានុភាពនៃការបណ្តុះបណ្តាលរបស់ខ្នួន។ ជាលទ្ធផល និស្សិតរបស់យើងតែងតែទទួលបានលទ្ធផលល្អក្នុងកម្មវិធីក្រកួតប្រជែងថ្នាក់ជាតិជាច្រើន ទទួលបានការងារល្អប្រាក់បៀវត្សខ្ពស់ ជាពិសេសគឺទទួលបានអាហារូបករណ៍បន្តការសិក្សាជាមួយសាកលវិទ្យាល័យដៃគូនៅប្រទេសកូរ៉េ។
អបអរសាទរនិស្សិតជំនាញអក្សរសាស្រ្តកូរ៉េចំនួន២រូបដែលទទួលបានជោគជ័យក្នុងការប្រកួតនិយាយ និងសរសេរភាសាកូរ៉េប្រចាំឆ្នាំ២០២៤
ផ្សាយនៅ ខែមិថុនា 20, 2024