នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីចុះអនុស្សរណៈជាមួយអង្គការផ្កាចារ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវត្តមានរបស់លោក ម៉េង ឌី អគ្គនាយកនៃអង្គការផ្កាចារ។ សូមជម្រាបផងដែរថា អង្គការផ្កាចារគឺជាអង្គការមួយដែលបានផ្តល់ឱកាសដល់សិស្សខ្វះខាតកម្ពុជាមួយចំនួនមានឱកាសបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាតាមរយៈការផ្តល់អាហារូបករណ៍ និងជំនួយផ្សេងៗ។ គោលបំណងនៃការចុះអនុស្សរណៈរវាងស្ថាប័នទាំងពីរនេះធ្វើយ៉ាងណាជួយសម្រួលដល់ដំណើរការនានាដែលផ្តោតលើចំនុចសំខាន់ៗមួយចំនួនរួមមាន៖ ភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងការផ្ដល់ឱកាសសម្រាប់សិស្សានុសិស្សចុះទស្សនកិច្ចសិក្សា ចូលរួមវគ្គបណ្ដុះបណ្ដាល រៀបចំសិក្ខាសាលា ផ្លាស់ប្ដូរបទពិសោធន៍ ចែករំលែកចំណេះដឹងផ្សេងៗតាមការអញ្ជើញរបស់ភាគីទាំងសងខាង។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ និងអង្គការផ្កាចារ
ផ្សាយនៅ ខែមិថុនា 20, 2024