នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយ សាកលវិទ្យាល័យហ្វូគុ (University of Fukui) សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា (University of Hiroshima) និងសាកលវិទ្យាល័យពហុបច្ចេកទេសតូក្យូ (Tokyo Polytechnic University) នៃប្រទេសជប៉ុន រៀបចំនូវបទបង្ហាញស្តីពី៖ “សមាហរណកម្មវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិកក្នុងកសិកម្ម / Agriculture Science and Life Mechatronics” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ បទបង្ហាញនេះមានគោលបំណងបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវនានា រួមមានវិស័យកសិកម្ម និងការបញ្ចូលបច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិកទៅក្នុងវិស័យកសិកម្ម និងបណ្តុះគំនិតនៃការស្រាវជ្រាវជូនដល់លោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *