នារសៀលថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំ ការដាំដើមឈើធ្នង់ចំនួន ៣៧ដើម នៅផ្នែកខាងត្បូងនៃតារាងបាល់ទាត់ក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ថវិកានៃការដាំដើមឈើនេះទទួលបានមកពីការអំពាវនាវរបស់សាកលវិទ្យាល័យជាតិបាត់ដំបងដែលមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិក កម្មករ និស្សិត អតីតនិសិ្សតទាំងអស់ និងសប្បុរសជន។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *