នៅថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលក្រោមប្រធានបទស្តីពី “គោលនយោបាយកម្មសិទ្ធបញ្ញារបស់សាកលវិទ្យាល័យ” ក្រោមអធិបតីលោកបណ្ឌិត ងួន ធូ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយអ្នកសម្របសម្រួលថ្នាលបច្ចេកវិទ្យាម្ហូបអាហារ ការស្រាវជ្រាវ និងនវានុវត្តន៍ និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UIC។ ប្រធានបទនេះបង្រៀនដោយសាស្ត្រាចារ្យ Anil Kumar Anal នៃវិទ្យាស្ថានបច្ចេកវិទ្យាអាសុី និងជាអ្នកជំនាញកម្មសិទ្ធបញ្ញារបស់អង្គការ UNIDO និងប្រែសម្រួលដោយលោកស្រី គីម ដាវីន អ្នកគ្រប់គ្រងគម្រោង FTRIP។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីបណ្តុះបណ្តាលពីរបៀបនៃការអភិវឌ្ឍន៍ផលិតផលថ្មី ឬដំណើរការផលិតកម្មថ្មី និងរបៀបស្នើសុំសាលាកបត្រតក្កកម្មដើម្បីទទួលបានការការពារកម្មសិទ្ធបញ្ញារបស់នវានុវត្តន៍បច្ចេកវិទ្យាទាំងអស់នោះ ។
សិក្ខាសាលាបណ្តុះបណ្តាលស្ដីពី “គោលនយោបាយកម្មសិទ្ធបញ្ញារបស់សាកលវិទ្យាល័យ”
ផ្សាយនៅ ខែមិថុនា 7, 2024