នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:00 ដល់ម៉ោង ១២:00ថ្ងៃត្រង់ ក្រោមអធិបតីលោកទៀង មូរិន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅបន្ទប់បាណន់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សារភ្ជាប់ទំនាក់ទំនងភាគីពាក់ព័ន្ធដើម្បីសហការក្នុងអនុវត្តគម្រោងស្តីអំពី”ការធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យល័យ អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធផ្សេងទៀត និងសហគ្រាសនៅក្នុងខេត្ត” ។ សិក្ខាសាលានេះត្រូវបានរៀបចំដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICCនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ប្រធានបទខាងលើត្រូវបានធ្វើបទបង្ហាញដោយលោកបណ្ឌិតថាច់ ប៊ុនរឿន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍ និងជាអ្នកគ្រប់គ្រងគម្រោង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *