នារសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបងមានកិត្តិយសត្រូវបានអញ្ជើញចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Smart Asiata និងក្រុមហ៊ុន Impact Hub Phnom Penh ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបងក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងដើម្បីរៀបចំថ្នាល់បណ្ដុះបណ្ដាលឌីជីថល និការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាព បណ្តុះគំនិតអាជីវកម្មថ្មីៗ ឆ្លើយតបនឹងតម្រូវការផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងធ្វើវគ្គការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពបន្ថែមពីលើមុខជំនាញដែលកំពុងសិក្សា តាមរយៈការប្រើប្រាស់វិធីសាស្រ្តសិក្សាតាមបែបចម្រុះ (Blended Learning) និងការអនុវត្តគម្រោងផ្ទាល់ (Project Based Learning) ដើម្បីជាប្រយោជន៍ដល់និស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង។
សាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Smart Asiata និងក្រុមហ៊ុន Impact Hub Phnom Penh
ផ្សាយនៅ ខែមិថុនា 7, 2024