ភ្នំពេញ: នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលមានឯកឧត្តម​ សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានជាតំណាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងនៅក្នុងពិធីចុះអន្សរណៈនៃការយោគយល់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសារទរចំពោះការចុះអន្សរណៈនៃការយោគយល់រវាសាលាជាតិរដ្ឋបាលមូលដ្ឋាន ជាមួយសាកលវិទ្យាល័យទាំងបួន ក្នុងការរៀបចំកម្មវិធីសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងមន្រ្តីមូលដ្ឋាន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការបំពេញការងារ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧នេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *