នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានអនុញ្ញាតឱ្យកញ្ញា Unchalee Srichomphu អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (Thailand International Cooperation Agency-TICA) ចូលជួបសំដែងការគួសម និងជម្រាបលាក្រោយចប់អណត្តិបេសកកម្មរបស់ខ្លួននៅសាកលវិទ្យាល័យជាតិបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនរបស់កញ្ញា Unchalee Srichomphu ចំពោះដេប៉ាតឺម៉ង់ភាសាថៃក៏ដូចជាសាកលវិទ្យាល័យទាំងមូល។ តាមរយៈកញ្ញា Unchalee ឯកឧត្តមសាកលវិទ្យាធិការ ក៏បានផ្តាំផ្ញើការថ្លែងអំណរអរគុណ និងសេចក្តីនឹករលឹករបស់ឯកឧត្តម ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក TICA ក៏ដូចជាប្រជាជនថៃផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *