រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានជួបពិភាក្សាជាមួយឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៅអគារវិទ្យាស្ថាននាទីក្រុងភ្នំពេញ។ នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានបង្ហាញពីបេសកកម្មនៃស្ថានប័នរបស់ផងខ្លួនក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការទូត និងវិស័យផ្សេងៗទៀតសម្រាប់ប្រទេសជាតិ។ កិច្ចពិភាក្សាក៏បានផ្តោតជាសំខាន់ផងដែរលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសគឺការរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *