នាព្រឹកថ្ងៃទី២៣និង២៤ ខែឧសភា ឆ្នាំ២០២៤ មជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូនបាត់ដំបង (CEFBTB) នៃសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានរៀបចំសិក្ខាសាលាស្ដីពី“ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ” “Préparation au marché au travail ”។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណ នាយករង វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងដោយមានការចូលរួមដោយវាគ្មិនលោកស្រី ស៊ិប ស៊ីសូលី និងលោកស្រី ជួន ស្រីល័ក្ខ ប្រធាននិងអនុប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង ។
សិក្ខាសាលានេះមានគោលបំណង៖

  • ដើម្បីអោយនិស្សិតសកម្ម ក្លាហានក្នុងការរកការងារ និងឆាប់ទទួលបានការងារ
  • រៀនកំណត់អំពីស្ថានភាពផ្ទាល់របស់ខ្លួន
  • ស្វែងយល់ពីប្រភពការងារ
  • ត្រៀមខ្លួនរូចរាល់ក្នុងការសម្ភាសការងារ
  • ត្រៀមចម្លើយសមស្របទៅកាន់នយោជកក្នុងពេលសម្ភាសការងារ
  • លើកកម្ពស់ការយល់ដឹងរបស់និស្សិត អំពីគោលការណ៍ សីលធម៌ជាមូលដ្ឋាន អាកប្បកិរិយាវិជ្ជាជីវៈដូចជា សុចរិតភាព ទំនួលខុសត្រូវ ការគោរព យល់អំពីភាពលំបាកខាងសីលធម៌ដែលពួកគេអាចប្រឈមមុខនៅក្នុងអាជីពវិជ្ជាជីវៈនាពេលអនាគតរបស់ពួកគេ
Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *