ការពិសោធន៍នេះត្រូវបានធ្វើឡើងដោយក្រុមការងារស្រាវជ្រាវដែលបានអនុវត្តក្នុងកំឡុងពេល២សប្តាហ៍ចាប់ពីដើមខែឧសភា ដល់ពាក់កណ្តាលខែឧសភា។ ការពិសោធន៍នេះធ្វើឡើង ក្នុងគោលបំណងសិក្សាពីលក្ខខណ្ឌនៃការស្តុកទុកត្រីអោយបានត្រឹមត្រូវក្រោយពេលប្រមូលផល នៅក្នុងលក្ខខណ្ឌសីតុណ្ហភាព និងស្តង់ដារអនាម័យដែលអាចរក្សាទុកត្រីក្នុងរយៈពេលវែង និងថែរក្សាត្រីឱ្យមានគុណភាពល្អ មានសារធាតុចិញ្ចឹមអោយនៅដូចដើម ឬមានការបាត់បង់តិចតួចបំផុត។ វាក៍ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់ប្រជាកសិករក៏ដូចជាសហគ្រាសកែច្នៃត្រីមួយចំនួនឱ្យមានការយល់ដឹងពីការអនុវត្តបច្ចេកទេសខាងលើដើម្បីបង្កើតតម្លៃរួមគ្នានៅក្នុងបណ្តាញត្រជាក់ដើម្បីអាចបំពេញតម្រូវការក្នុងតំបន់ក៍ដូចជាទីផ្សារអន្តរជាតិ។ ម្យ៉ាងទៀតការសិក្សានេះក៏ចូលរួមចំណែកកាត់បន្ថយការខ្ជះខ្ជាយ និងធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ក៍ដូចជាជួយបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព និងគុណភាពចំណីអាហារ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *