នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥  ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការប្រមូលធាតុចូលបង្កើតសទ្ទានុក្រមចិត្តវិទ្យា” ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំដោយដេប៉ាតឺម៉ង់សង្គមសាស្ត្រនៃមហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូលពីសិក្ខាកាមលើពាក្យបច្ចេកទេសក្នុងវិស័យចិត្តវិទ្យា និងការចង់ក្រងនូវរាល់ពាក្យបច្ចេកទេសនានាក្នុងវិស័យចិត្តវិទ្យា ដើម្បីប្រើប្រាស់ផ្ទៃក្នុងការបណ្តុះបណ្តាលក្នុងបរិញ្ញាបត្រជំនាញចិត្តវិទ្យា ឱ្យបានកាន់តែល្អប្រសើរឡើង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *