នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤
សាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង បានចូលរួមបើកកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីពី”ការប្រើប្រាស់ឧបករណ៍ពិសោធន៍ផ្នែកចិត្តសាស្ត្រ (CAT)” ដែលបានរៀបចំឡើងដោយ ដេប៉ាតឺម៉ង់សង្គមសាស្ត្រ ជំនាញចិត្តវិទ្យា នៃមហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់នូវទ្រឹស្ដី ចំណេះដឹងស្ដីពីរបៀបប្រើប្រាស់ ការវិភាគតាមបែបចិត្តសាស្ត្ត្រទៅលើឧបករណ៍ពិសោធន៍ និងតេស្តពីដំណើរការផ្លូវចិត្តរបស់កុមារ។
វគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ឧបករណ៍ពិសោធន៍ផ្នែកចិត្តសាស្ត្រ”
ផ្សាយនៅ ខែឧសភា 16, 2024