នៅរសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ត្រីមាសទី១ឆ្នាំ២០២៤ និងការអនុវត្តថវិកាត្រីមាសទី១ ឆ្នាំ២០២៤។ កិច្ចពិភាក្សាផ្ដោតលើ ការពង្រឹងគុណភាពអប់រំ ការអប់រំឌីជីថល ការបន្តអភិវឌ្ឍន៍សាកលវិទ្យាល័យ ការពង្រឹងក្រមសីលធម៌នៃការរស់នៅរបស់និស្សិត និងការផ្សាភ្ចាប់ទំនាក់ទំនងឱ្យកាន់តែទូលំទូលាយជាមួយអ្នកពាក់ព័ន្ធ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
ផ្សាយនៅ ខែឧសភា 8, 2024