ព្រឹកនេះឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ សម្រាប់ចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រា ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងមណ្ឌល ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
អំណោយដែលឯកឧត្តម សុខ ឃន និងក្រុមការងារ ប្រគល់ជូនមណ្ឌលកុមារ វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ២ ៩២០ ០០០រៀល និង ១៣៥ដុល្លារ, អង្ករ ចំនួន ១តោន, ប្រេងឆា ៤ ធុង, ទឹកត្រី ១០ យួរ, ទឹកស៊ីអ៉ីវ ១០ យួរ, ត្រីខកំប៉ុង ១០យួរ, អំបិល ចំនួន ១០គីឡូក្រាម, ស្ករស ចំនួន ១០គីឡូក្រាម, ប៊ីចេង ចំនួន ១០គីឡូក្រាម, សាប៊ូដុសខ្លួន ចំនួន ១០០ដុំ, សាប៊ូកក់សក់ ចំនួន ៥០ដុំ និងសាប៊ូបោកខោអាវ ចំនួន ១០ ធុង។