1. បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន

– ប្រធានបទ : ការបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការរដ្ឋបាលនៅរដ្ឋបាលក្រុងបាត់ដំបងខេត្តបាត់ដំបង

– ដោយ : ទីវ សុវិទ្យា និង ធាន លីហេង

សង្ខេបសារណាបទ

          ការសិក្សាស្រាវជ្រាវនេះគឺមានគោលបំណង និងគោលដៅដើម្បីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រកិច្ចការរដ្ឋបាលនៅរដ្ឋបាលក្រុងបាត់ដំបង។ ប្រព័ន្ធគ្រប់គ្រងនេះបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលជាFrameworks មានដូចជា Vue.Js, Vuetify, Laravel, Mysql។

          Vue.js ជា Lightweight Javascript framework ដែលត្រូវបានយកមកប្រើប្រាស់សម្រាប់បង្កើត Web Interface និង Single Page Application។ ចំណែក Vuetify ជា Material Design framework របស់ Vue.js ដែលផ្តល់ Component និង CSS Classes ដែលមានភាពងាយស្រួលក្នុងការដាក់ Style នៅលើ Web page។ Mysql ត្រូវបានយកមកប្រើប្រាស់ធ្វើជា Database សម្រាប់ផ្ទុកទិន្នន័យ។

          Laravel ជា PHP framework ដែលត្រូវបានយកមកប្រើប្រាស់ធ្វើជា Web Service សម្រាប់ទំនាក់ទំនងជាមួយ Database និងAxios ត្រូវបានយកមកប្រើប្រាស់សម្រាប់អោយ Vue.Js មានទំនាក់ទំនងជាមួយ Laravel បាន។

          ការបង្កើតប្រព័ន្ធនេះពិតជាផ្តល់នូផលប្រយោជន៍  និងជួយកាត់បន្ថយនូវបញ្ហាខ្វះខាតមួយចំនួនដែលរដ្ឋបាលក្រុងបាត់ដំបងខេត្តបាត់ដំបងធ្លាប់ជួបប្រទះ។ គុណសម្បត្តិរបស់ប្រព័ន្ធនេះមានដូចជាងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានអត្រានុកូលដ្ឋាន មន្រ្តីដែលបម្រើការនៅរដ្ឋបាលក្រុងផ្ទាល់ និងស្នើសុំកែប្រែព័ត៌មានអត្រានុកូលដ្ឋានដោយស្វ័យប្រវត្តងាយស្រួលក្នុងការស្វែងរកទិន្នន័យ លុប កែប្រែបានយ៉ាងឆាប់រហ័សព្រមទាំងមានសុវត្ថភាពខ្ពស់ទៀតផង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *