នៅព្រឹកថ្ងៃពុធ ២កើត ចែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Global House (Cambodia) Co., Ltd ដឹកនាំដោយ Miss Jarattikan Khamsaenkot នាយកសាខាប្រចាំខេត្តបាត់ដំបង។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២នាពេលអនាគត ជាពិសេសគឺការចុះអនុស្សរណៈនៃការយោគយល់គ្នាដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងដូចជាឱកាសទទួលបានការងារធ្វើ និងការចុះហ្វឹកហាត់ការងារនៅក្រុមហ៊ុន Global House ផ្ទាល់តែម្តង។ សូមបញ្ជាក់ផងដែរថា Global House (Cambodia) Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយមានមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Global House (Cambodia) Co., Ltd
ផ្សាយនៅ ខែមេសា 11, 2024