នៅថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានកិច្ចសហការពីការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ ,ទី២ និងទី៣ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមន្រ្តីកងកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃការិយាល័យប្រឆាំងគ្រឿងញៀន និងផ្នែកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលបាលចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីៈ

១.ផលប៉ះពាល់នៃគ្រឿងញៀន
២.ច្បាប់ចរាចរណ៍ផ្លូវគោក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *