នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ មហាវិទ្យាល័កសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាចែករំលែកលទ្ធផលស្រាវជ្រាវ របស់គម្រោង ការវិនិយោគលើការគ្រប់គ្រងកាបូនសរីរាង្គដីដើម្បីនិរន្តរភាពនៃការធ្វើកសិកម្មនៅតំបន់ខ្ពង់រាប (ISOC project)។ កម្មវិធីនេះត្រូវបានប្រារព្វទឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤៣នាក់ តំណាងក្រសួង ស្ថាប័នដូចជា៖
– គម្រោងសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដំណាក់កាលទី៣
– ក្រសួងបរិស្ថាន
– ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– នាយកដ្ឋានកសិកម្ម
– ក្រសួង និងមន្ទីរ ធនធានទឹក និងឧតុនិយម
– ក្រសួង និងមន្ទីរ កិច្ចការនារី
– សភាពាណិជកម្មកម្ពុជា
– មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានវត្តន៍
– CIRAD
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនស្រាវជ្រាវកសិកម្ម។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *