នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននិស្សិតបរទេស ចំនួន៦រូប ដែលបានបញ្ចប់វគ្គសិក្សា«ភាសាខ្មែរសម្រាប់ជនបរទេស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាជាតិបាត់ដំបង ពិធីនេះរៀបចំឡើងដើម្បីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននិស្សិតបរទេសដែលបានបណ្តុះបណ្តាលរយៈពេលជិត៦ខែនិងបានប្រឡងតេស្តបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ ជាលទ្ធផលនិស្សិតទាំងអស់មានសមត្ថភាពអាចប្រើប្រាស់ភាសាខ្មែរបានល្អសម្រាប់ការងារនិងការទំនាក់ទំនងផ្សេងទៀត ស្វែងយល់ពីតម្លៃនៃភាពចម្រុះវប្បធម៌និងការរស់នៅតាមរយៈភាសា និងកសាងទំនាក់ទំនងសង្គមនិងសង្គមកាន់តែទូលាយជាងមុនផងដែរ។
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននិស្សិតបរទេស ចំនួន៦រូប មកពី Princeton University ដែលបានបញ្ចប់វគ្គសិក្សា«ភាសាខ្មែរសម្រាប់ជនបរទេស»នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
ផ្សាយនៅ ខែមេសា 8, 2024