នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបងជាមួយធនាគារព្រីនស៍ ភីអិលស៊ី «សាខាខេត្តបាត់ដំបង»។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសការងារ ហាត់ការ និងចុះកម្មសិក្សាដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងរៀបចំសិក្ខាសាលា ក៏ដូចជាផ្តល់ជាវាគ្មិនកិត្តិយសដើម្បីចែករំលែកបទពិសោធ ព្រមទាំងចូលរួមគ្រប់សកម្មភាពតាមការអញ្ជើញរបស់សាកលវិទ្យាល័យ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក បណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក យៀង ទីវន្ត័ នាយកសាខា តំណាងធនាគារព្រីនស៍ ភីអិលស៊ី «សាខាខេត្តបាត់ដំបង” ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការីនៃធនាគារព្រីនស៍ ភីអិលស៊ី «សាខាខេត្តបាត់ដំបង» ផងដែរ។
ពិធីចុះអនុស្សរណៈរវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយធនាគារព្រីនស៍ ភីអិលស៊ី «សាខាខេត្តបាត់ដំបង»
ផ្សាយនៅ ខែមេសា 8, 2024