នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត «ម.ក» ។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងដើម្បីផ្តល់ឱកាសការងារ ហាត់ការ ចុះកម្មសិក្សា និងស្រាវជ្រាវនានាដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងរៀបចំសិក្ខាសាលា ក៏ដូចជាផ្តល់ជាវាគ្មិនកិត្តិយសដើម្បីចែករំលែកបទពិសោធ ព្រមទាំងចូលរួមគ្រប់សកម្មភាពតាមការអញ្ជើញរបស់សាកលវិទ្យាល័យ។ មួយវិញទៀតដើម្បីផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តីទៅនឹងការអនុវត្តការងារ និងការអភិវឌ្ឍជំនាញការងាររបស់និស្សិត ក៏ដូចជាការគាំទ្រធ្វើឱ្យទទួលបានជោគជ័យក្នុងមុខរបរ និងជំនួញរបស់ស្ថាប័នជាដៃគូទាំងពីរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក បណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក អ៊ុយ សុផាន្នី នាយកតំបន់ ខេត្តបាត់ដំបង តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត «ម.ក» ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត «ម.ក» ផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *