នាថ្ងៃអង្គារ-ពុធ ៩-១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីសហប្រតិបត្តិការគម្រោង និងការស្រាវជ្រាវរួមគ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសាកលវិទ្យាល័យ ហ្វូគុយ (University of Fukui)ប្រទេសជប៉ុន។ កិច្ចប្រជុំពិភាក្សានេះត្រូវបានដឹកនាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងប្រតិភូសាកលវិទ្យាល័យជប៉ុនដឹកនាំដោយលោកសាស្រ្តាចារ្យ Motoharu Fujigaki ដែលកិច្ចប្រជុំពិភាក្សានេះផ្តោតលើកិច្ចសហការលើវិស័យកសិកម្ម វារីវប្បកម្មតាមបែបទំនើប ការស្រាវជ្រាវ និងការសរសេរគម្រោងស្រាវជ្រាវរួមគ្នា និងការធ្វើ Branding ជាមួយសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន។ ជាលទ្ធផលនៃកិច្ចប្រជុំ និងទស្សនៈកិច្ចឈ្វេងយល់នៅកសិដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យរួចមក គណៈប្រតិភូមានឆន្ទៈខ្ពស់ និងសប្បាយរីករាយក្នុងកិច្ចសហប្រតិបត្តិការទាំងនេះ និងចាប់ផ្តើមពិភាក្សាលម្អិតស្តីពីសកម្មភាពស្រាវជ្រាវនៅកសិដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *