កាលពីរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធី Networking Day លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីនេះត្រូវបានសហការរៀបចំឡើងដោយមានការគាំទ្រពីគម្រោង Digital Workforce Development ឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមានការចូលរួមពីតំណាងវិស័យឯកជន ក្រុមហ៊ុន សហគ្រាស ក្នុងគោលបំណងផ្ដល់ឱ្យស្ថាប័នក្រុមហ៊ុន វិស័យឯកជន និងសហគ្រាសមានឱកាសពិភាក្សា ចែករំលែកបទពិសោធន៍ និងបង្ហាញនូវសក្ដានុពលនៃស្ថាប័នរបស់ខ្លួន ព្រមទាំងបង្កើននូវភាពស្និតស្នាលរវាងស្ថាប័ន និងស្ថាប័ន និងជាមួយមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *