នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបងជាមួយក្រុមហ៊ុន ហ៊ុន Greenovator PTE. LTD, សិង្ហបុរី ដែលជាក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យា (Aps) លើទូរស័ព្ទដៃ ដើម្បីជួយដល់កសិករក្នុងការរកដំណោះស្រាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក Thein Soe Min នាយកប្រតិបត្តិនៃក្រុមហ៊ុន Greenovator ។ អនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការនេះមានគោលបំណង៖

  • ការស្រាវជ្រាវ និងអភិវឌ្ឍ
  • ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
  • រៀបចំសិក្ខាសាលា និងបទបង្ហាញនានាដើម្បីបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យាថ្មីៗលើវិស័យកសិកម្មជូនដល់កសិករ
  • ការចូលទៅក្នុងទីផ្សារ និងការផ្សព្វផ្សាយទៅកាន់សហគមន៍
Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *