នៅព្រឹកថ្ងៃអង្គារ ១០កើតខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូននៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកសាស្រ្តាចារ្យ Prof. Dr. Laurent SERMET នាយក AUF ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Mme. Elodie WYNAR តំណាងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ នៅក្នុងពិធីនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបជូនឯកឧត្តមប្រធានគណៈអធិបតី និងចំណាប់អារម្មណ៍របស់លោកសាស្រ្តាចារ្យនាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំណាងស្ថានទូតបារំាងប្រចាំនៅកម្ពុជាស្តីពីការបង្កើតមជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូននៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុទ្ទរកថាជាភាសាខ្មែរ និងបារំាង ស្តីពីសារៈសំខាន់ និងតួនាទីរបស់មជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូននៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាមជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូនទី២នៅកម្ពុជា និងជាពិសេសការបណ្តុះបណ្តាលភាសាបារំាងនៅកម្ពុជាសម្រាប់ទំនាក់ទំនង វប្បធម៌ ការសិក្សាស្រាវជ្រាវ និងសម្រាប់ធុរកិច្ច និងថ្លែងអំណរគុណដល់រដ្ឋាភិបាលបារំាង និងស្ថានទូតបារំាងដែលតែងតែគាំទ្រកន្លងមក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងសុទ្ទរកថាលើកទឹកចិត្តដល់និស្សិតបន្តខិតខំប្រឹងប្រែងរៀនសូត្រជាពិសេសមិនថាទាំងភាសាជាតិ ឬភាសាបរទេស ដើម្បីជាកម្លាំងចលករចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងដើម្បីអនាគតរបស់ខ្លួនផ្ទាល់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *