នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការិយាល័យបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “នីតិវិធីគ្រប់គ្រងបុគ្គលិកកិច្ចសន្យា” ជូនដល់បុគ្គលិកកិច្ចសន្យាទាំងអស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវត្តមានថ្នាក់ដឹកនាំ និងប្រធានគ្រប់អង្គភាពចំណុះសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះមានគោលបំណងសំខាន់គឺ ពង្រឹងដល់ការគ្រប់គ្រងបុគ្គលិកកិច្ចសន្យារបស់សាកលវិទ្យាល័យឱ្យកាន់តែមានល្អប្រសើរថែមមួយកម្រិតទៀត។
សិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “នីតិវិធីគ្រប់គ្រងបុគ្គលិកកិច្ចសន្យា”
ផ្សាយនៅ ខែមីនា 7, 2024