នៅថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបវគ្គបណ្តុះបណ្តាស្តីពី”របៀបសង្គ្រោះបឋម”ក្រោមអធិបតីភាពលោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានកិច្ចសហការពីមន្ទីរពេទ្យនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្ដាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងសរុបប្រមាណ៥០០ នាក់ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីរបៀបសង្គ្រោះ ការប្រើប្រាស់ឧបករណ៍ និងបង្ហាញការអនុវត្តផ្ទាល់។
វគ្គបណ្តុះបណ្តាលស្ដីពី”របៀបសង្គ្រោះបឋម”
ផ្សាយនៅ ខែមីនា 7, 2024