នៅរសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត ស្រ៊ាន ពៅ ព្រឹទ្ធបុរស នៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ ជាតំណាងភាគីសាកលវិទ្យាល័យជាតិបាត់ដំបង បានចុះកិច្ចព្រមព្រៀងសម្រាប់ការស្រាវជ្រាវអំពី “ខ្សែសង្វាក់ផលិកម្មបន្លែតាមបែបទម្លាប់ និងគោលការណ៍កអនុវត្តន៍កសិកម្មល្អនៅពាយព្យប្រទេសកម្ពុជា (V-CamFresh)” ជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ក្រោមគម្រោងការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ (World Vision International Peace Village Project) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គម្រោងនេះផ្តល់ជំនួយហិរញ្ញបទានដោយភ្នាក់ងារសហប្រតិបត្តការណ៍កូរ៉េ (KOICA)។



