នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤  ការិយាល័យកិច្ចការនិស្សិតបានរៀបចំកិច្ចប្រជុំស្ដីពី៖ “ការប្រជុំបច្ចេកទេសលើការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងការតវ៉ារបស់និស្សិត” ក្រោមអធិបតីភាពលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
១.ដើម្បីផ្សព្វផ្សាយលទ្ធផលការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ថ្នាក់បរិញ្ញបត្រនិងការតវ៉ារបស់និស្សិត ឆ្នាំ២០២៣។
២.ដើម្បីត្រួតពិនិត្យ និងប្រមូលធាតុចូលសម្រាប់កម្រងសំណូរលើការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងការតវ៉ារបស់និស្សិតឆ្នាំ២០២៤។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *