នៅព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបងជាមួយក្រុមហ៊ុន Greenovator ដែលជាក្រុមហ៊ុនមីយ៉ាន់ម៉ា ប្រើប្រាស់បច្ចេកវិទ្យា (Aps) លើទូរស័ព្ទដៃ ដើម្បីជួយដល់កសិករក្នុងការរកដំណោះស្រាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក Thein Soe Min នាយកប្រតិបត្តិនៃក្រុមហ៊ុន Greenovator ។ បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន និងបទបង្ហាញរបស់មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហាររួចមក ភាគីទាំងពីរបានគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការមួយចំនួន។
កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយក្រុមហ៊ុន Greenovator
ផ្សាយនៅ ខែមីនា 7, 2024