នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំស្តីពីពិនិត្យលទ្ធភាពក្នុងការបើកវគ្គបណ្តុះបណ្តាលនានាដើម្បីបំពាក់បំប៉នដល់មន្រ្តីរាជការនៅក្នុងខេត្តបាត់ដំបង ក្រោមកិច្ចសហការជាមួយសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងវត្តមានលោក លោកស្រី ថ្នាក់ដឹកនាំ តំណាងអង្គភាពមន្ទីរស្ថាប័នរដ្ឋនៅក្នុងខេត្តបាត់ដំបង។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រមូលធាតុចូលអំពីតម្រូវការក្នុងការបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញបន្ថែម ដល់មន្រ្តីរាជការ ដើម្បីបង្កភាពងាយស្រួលដល់មន្រ្តីរាជការក្នុងខេត្តផ្ទាល់ដោយពុំចាំបាច់ទៅបំពាក់បំប៉នផ្ទាល់នៅភ្នំពេញ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *