នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយធនាគារពិភពលោករៀបចំបាឋកថាស្តីពី៖ “ការអភិវឌ្ឍសេដ្ឋកិច្ច ថ្មីៗ និងចក្ខុវិស័យរបស់ប្រទេសកម្ពុជានាពលេបច្ចុប្បន្ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ បាឋកថានេះត្រូវបានធ្វើឡើងដោយវាគ្មិនដែលជាមន្ត្រីជំនាញធនាគារពិភពលោករួមមាន៖ លោក ប៊ូ សារឿន មន្រ្តីទំនាក់ទំនង និងលោក លី សូដែត អ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោក។ បាឋកថានេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកកំណែទម្រង់ ព្រមទាំងកំណែទម្រង់រចនាសម្ព័ន្ធដើម្បីជម្រុញផលិតភាព និងភាពប្រកួតប្រជែង។ តំណដោនឡូតរូបភាព ​​https://photos.app.goo.gl/Z5LaivEyuczzNpHFA

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *