កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលការងារហ្រ្វង់កូហ្វូនបាត់ដំបង(CEF) នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាស្ដីអំពីការព្យាបាលផ្លូវចិត្តតាមបែបពុទ្ធិ និងឥរិយាបថ (Thérapie Cognitivo-Comportementale) ដោយវាគ្មិនកិត្តិយសលោកស្រីសាស្រ្តាចារ្យ Stéphanie NANN សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រមកពីសាកលវិទ្យាល័យបារីស ទី១០ នៃប្រទេសបារាំង ។
សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសុខភាពផ្លូវចិត្ត និងការព្យាបាលផ្លូវចិត្តតាមបែបពុទ្ធិ និងឥរិយាបថ ទៅដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលើសពីនេះនិស្សិតក៍មានឱកាសស្វែងយល់អំពីរបៀបថែទាំសុខភាពផ្លូចិត្តខ្លួនឯង និងអ្នកដទៃឱ្យបានល្អប្រសើរផងដែរ។