នៅព្រឹកថ្ងៃព្រស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ.) បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសាកលវិទ្យាល័យបុរីរ៉ាំ (Buriram Rajabhat University-BRU) ព្រមទាំងចូលរួមសន្និសីទអន្តរជាតិ និងវប្បធម៌ឆ្នាំ២០២៤ រៀបចំដោយBRU ក្នុងខេត្តបុរីរ៉ាំ នៃព្រះរាជាណាចក្រថៃ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស.ជ.ប.ដ. និងBRU នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសិក្សាធិការរួមមានការផ្លាស់ប្តូរនិស្សិត ការកសាងសមត្ថភាពមន្រ្តី និងបុគ្គលិកអប់រំ ការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងកិច្ចការស្រាវជ្រាវលើវិស័យសំខាន់ៗផ្សេងទៀតផងដែរ។ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរបានបង្ហាញជំនឿចិត្តថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ និងសេដ្ឋកិច្ចក្នុងប្រទេសផងខ្លួន។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង និង Buriram Rajabhat University
ផ្សាយនៅ ខែកុម្ភៈ 19, 2024