នៅថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបន្តដឹកនាំគណៈប្រតិភូអញ្ជើញជួបប្រជុំពិភាក្សាជាមួយ Dr. Chutinun Prasitpuriprecha សាកលវិទ្យាធិការ និងគណៈគ្រប់គ្រងមហាវិទ្យាល័យកសិកម្ម (Faculty of Agriculture) និងមហាវិទ្យាល័យសិល្បៈ (Faculty of Liberal Arts) នៃសាកលវិទ្យាល័យឧប៊ុនរាជធានី (Ubon Rachathani University-UBU) ក្នុងខេត្តឧប៊ុន នៃព្រះរាជាណាចក្រថៃ។

កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១.ការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរ

២.លទ្ធភាពបង្កើតកម្មវិធីបណ្តុះបណ្តាលរួមគ្នា (Joint Program ឬ Double Degree) រវាងមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហាររបស់ស.ជ.ប.ដ. និងមហាវិទ្យាល័យកសិកម្មរបស់ UBU សម្រាប់គម្រោងកែលម្អឧត្តមសិក្សា ដំណាក់កាលទី២ (HEIP2)

៣.ការពង្រីកកិច្ចសហប្រតិបត្តិការរវាង UBU និង NUBB លើផ្នែកផ្សេងៗទៀត រួមមាន ភាសារ វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ស្ថាបត្យកម្ម ព្រមទាំងការស្រាវជ្រាវលើជំនាញពាក់ព័ន្ធខាងលើនេះ។

ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សអោយមានជំនាញពិតប្រាកដឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបរិបទសង្គមទាំងពេលបច្ចុប្បន្ន និងអនាគត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *