ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាជាមួយអង្គការផ្ទះពន្លឺបាត់ដំបង ដើម្បីធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូលើវិស័យអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍។ ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ប៊ែនហាតដ៍ លូកា (Bernhardt Lukas) ស្ថាបនិក និងជាប្រធាននៃអង្គការផ្ទះពន្លឺបាត់ដំបង ព្រមទាំងវត្តមានថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការីនៃអង្គការផ្ទះពន្លឺបាត់ដំបងផងដែរ។








