នៅរសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំសំណេះសំណាល និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តគម្រោងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ឧស្សាហ៍កម្មនៅកម្ពុជា(LBE) ជាមួយប្រតិភូ JICA មកពីការិយាល័យកណ្តាលទីក្រុងតូក្យូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក Iwasaki Akihiro នាយក ក្រុមបច្ចេកទេស និងឧត្តមសិក្សានៃផ្នែកធនធានមនុស្សនៃការិយាល័យកណ្តាលទីក្រុងតូក្យូ និងកញ្ញា Eda Ikue មន្រ្តីកម្មវិធី ក្រុមបច្ចេកទេស និងឧត្តមសិក្សានៃផ្នែកធនធានមនុស្សនៃការិយាល័យកណ្តាលទីក្រុងតូក្យូ និងវត្តមានរបស់មន្រ្តី JICA ប្រចាំនៅកម្ពុជាផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់បន្ថែមពីលទ្ធផលគម្រោង និងពិភាក្សាពីគម្រោងបន្តបន្ទាប់ក្រោមការគាំទ្ររបស់ JICA។
កិច្ចប្រជុំសំណេះសំណាល និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តគម្រោងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ឧស្សាហ៍កម្មនៅកម្ពុជា (LBE)
ផ្សាយនៅ ខែកុម្ភៈ 12, 2024