ភ្នំពេញ៖ នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងមន្រ្តីអប់រំ ៤រូបនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមកិច្ចប្រជុំលើកទី៦នៃគម្រោងពង្រឹងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ឧស្សាហ៍កម្មនៅកម្ពុជា (LBE) ដែលជាកិច្ចប្រជុំលើកចុងក្រោយនៃគម្រោងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុំ រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានតំណាងក្រេុមការងារចាយកា (JICA) ពីទីស្នាក់ការកណ្តាលទីក្រុងតូក្យូ និងនៅប្រទេសកម្ពុជា ព្រមទាំងក្រុមការងារអនុវត្តគម្រោងទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យស្វាយរៀង។
កិច្ចប្រជុំលើកទី៦ ស្តីពីគម្រោងពង្រឹងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ឧស្សាហ៍កម្មនៅកម្ពុជា (LBE)
ផ្សាយនៅ ខែកុម្ភៈ 12, 2024