សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គតម្រង់ទិសសម្រាប់និស្សិតថ្មី ជំនាន់ទី២០ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមាននិស្សិតថ្មីចូលរួមជាង១៥០០នាក់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវត្តមានថ្នាក់ដឹកនាំ នៃគ្រប់អង្គភាពបណ្តុះបណ្តាល និងអង្គភាពចំណុះសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងពិធីនេះផងដែរ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងសុន្ទរកថាស្វាគមន៍ ក៍ដូចជាសំណេះសំណាលជាមួយប្អូនៗនិស្សិត និងមតិផ្តាំផ្ញើនិស្សិតអោយខិតខំសិក្សា និងប្រើប្រាស់ធនធានសិក្សារបស់សាកលវិទ្យាល័យអោយអស់លទ្ធភាព ធ្វើយ៉ាងណាដើម្បីបង្កើនចំណេះដឹងរបស់ប្អូនៗនិស្សិត។ ជាមួយគ្នានេះ ក៍មានតំណាងអង្គភាពពាក់ព័ន្ធនានាធ្វើបទបង្ហាញដល់ប្អូនៗនិស្សិតពីវិន័យ និងបទបញ្ញត្តិនានា និងធនធានសិក្សារបស់សាកលវិទ្យាល័យសម្រាប់ប្អូនៗនិស្សិតប្រើប្រាស់ផងដែរ។
សាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំវគ្គតម្រង់ទិសដល់និស្សិតជំនាន់ទី២០ថ្មី ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាង១៥០០នាក់
ផ្សាយនៅ ខែមករា 17, 2024