
នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែមគិសិរ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោក ង៉ុយ ឈាន់ ប្រធានដេប៉ាតឺម៉ង់នីតិសាស្ត្រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំនិស្សិតជំនាញនីតិសាស្ត្រចំនួន ៣០រូបចូលរួមទស្សនៈកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) នៅរាជធានីភ្នំពេញ ។ គោលបំណងនៃទស្សនៈកិច្ចសិក្សានេះ គឺដើម្បីឲ្យនិស្សិតបានស្វែងយល់ច្បាស់នៃនីតិវិធីជំនុំជំរះក្ដីនាសម័យខ្មែរក្រហម និងទិដ្ឋភាពជាក់ស្ដែងនៅមជ្ឈមណ្ឌលធនធាន (អវតក) និងនីតិវិធីក្នុងប្រព័ន្ធច្បាប់កម្ពុជាកាន់តែស៊ីជម្រៅ។







