កាលពីរសៀលថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាស្ដីពី «ការតម្រង់ទិសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៣-២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីកម្មវិធីអប់រំនិងដំណើរការបណ្ដុះបណ្ដាល លំហូរការងារសិក្សាធិការ បទបញ្ជាផ្ទៃក្នុង ការស្រាវជ្រាវ និងសេវារដ្ឋបាលផ្សេងៗ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជំនាន់ថ្មី។ ស្របនឹងកម្មវិធីតម្រង់ទិសការសិក្សានេះ ក៏មានរៀបចំនូវកម្មវិធីប្រគល់បណ្ណសរសើរជូនដល់ប្រធាន និងអនុប្រធានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីជាការលើកទឹកចិត្តសម្រាប់ប្រធាន និងអនុប្រធានថ្នាក់ក្នុងការសម្របសម្រួលដំណើរការរៀន និងបង្រៀននាពេលកន្លងមក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *