កាលពីរសៀលថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូអញ្ជើញមកបណ្តាសាកលវិទ្យាល័យនានានៃប្រទេសជប៉ុន តួយ៉ាងសាកលវិទ្យាល័យពហុបច្ចេកទេសតូក្យូ (Tokyo Polytechnic University) សាកលវិទ្យាល័យហ្វូគុ (University of Fukui) វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជីតូស (Chitose Institute of Science and Technology) សាកលវិទ្យាល័យ អូតា (Oita University) ក្រោមកិច្ចសម្របសម្រួលពីអ្នកសម្របសម្រួលគម្រោង JICA-LBE។ កិច្ចប្រជុំនេះផ្តោតសំខាន់លើ (១) ការបង្ហាញសក្តានុពលនៃការបណ្តុះបណ្តាល និងស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិបាត់ដំបង (២)ពិភាក្សាកិច្ចសហប្រតិបត្តិការ និងសំណើគម្រោងស្រាវជ្រាវថ្មីផ្តោតលើកសិកម្ម និងវារីវប្បកម្មវ័យឆ្លាតក្រោមកម្មវិធី SATREPS (៣)នឹងដំណើរទស្សនកិច្ចនៅតាមមន្ទីរពិសោធន៍ និងកសិដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាលរបស់របស់សាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តិទៅប្រកបដោយភាពផ្លែផ្កា។
កិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូនៃបណ្តាសាកលវិទ្យាល័យនានានៃប្រទេសជប៉ុន
ផ្សាយនៅ ខែមករា 9, 2024